
សិក្ខាសាលាផ្សព្វផ្សាយស្តីពីក្រមសីលធម៌មន្រ្តីរាជការសវនកម្ម និងបទបញ្ជាផ្ទៃក្នុងរបស់អាជ្ញាធរសវនកម្មជាតិ
ថ្ងៃព្រហស្បតិ៍្ត ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជេីញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង ជូនដល់មន្រ្តីរាជការ នៃអាជ្ញាធរសវនកម្មជាតិ នាទីស្តីការអាជ្ញាធរសវនកម្មជាតិ។
-បទឧទ្ទេសនាមស្តីពីក្រមសីលធម៌ក្នុងមន្ត្រីរាជការឧទ្ទេសនាមដោយ ឯកឧត្តម បណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ។
-បទឧទ្ទេសនាមស្តីពីបទបញ្ជាផ្ទៃក្នុងមន្ត្រីរាជការឧទ្ទេសនាមដោយ លោក ប៉ោ ប៊ុន ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និង លោក រីន ចាន់ទ្រា អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអាជ្ញាធរសវនកម្មជាតិ។